Thursday, March 8, 2012

ASUS Transformer TF300T នឹងចូលរួមក្នុង ព្រឹត្តិការណ៍ សមាជទូរស័ព្ទ ល្អបំផុតលើលោក

នៅដើមខែកុម្ភៈនេះ រូបភាពនៃ ASUS Eee Pad Transformer tablet ជំនាន់ថ្មី ត្រូវបានដាក់ចូល ទៅក្នុងប្រព័ន្ធអ៊ីនធឺណិត ។ ASUS Transformer TF300T នេះ គឺជាប្រភេទTablet ដែលស្ថិតនៅក្រុមគ្រួសារ Transformer ។
យោងតាមរបាយការណ៍ពី Tabletowo បានអះអាងថា Transformer TF300T នឹងមាន processor ប្រភេទ quad-core NVIDIA Tegra 3 ល្បឿន 1.2GHz ជាមួយនឹង អេក្រងទំហំ ១០,១អ៊ីញ អាចបង្ហាញរូបភាពបានទំហំ 1200 x 800-pixel IPS និងមាន RAM ទំហំ 1GB.។ ជាមួយគ្នានេះផងដែរ ឧបករណ៍មួយនេះ នឹងមានបំពាក់ អង្គចងចាំទំហំ 16GB កាមេរ៉ា ខាងខ្នងទំហំ ៨ម៉េហ្គាភិកសេល ប៉ុន្តែមិនមាន flash ទេ ចំណែកផ្នែកខាងមុខមានកាមេរ៉ាទំហំ ១,២ម៉េហ្គាភិកសេល មាន microSD slot មួយ និងកម្មវិធីដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich ។
ចំពោះ Tablet មួយនេះ មានលក្ខណៈចម្លែកគ្រាន់បើ ដោយវា មានទំងន់ធ្ញន់ជាង និងក្រាស់ជាង Transformer Prime ដែលវាមានកម្រាស់ ៩,៩មីលីម៉ែត្រ និងមាន ទំងន់ ៦៤០ក្រាម ។ តាមព័ត៌មានដដែលបានឲ្យដឹងថា ចំពោះ Resolution ដ៏ខ្ពស់របស់ ឧបករណ៍មួយនេះ ទាមទារឲ្យមានការបំពាក់ជាមួយ processor ប្រភេទ dual-core Qualcomm Snapdragon APQ8060A ល្បឿន 1.5GHz ល្អជាងប្រើជាមួយ processor ប្រភេទ quad-core NVIDIA Tegra 3 ។
គួរបញ្ជាក់ថា ASUS ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវប្រភេទ Transformer tablet ស៊េរីថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទ ល្អបំផុតលើលោក នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ក្នុងខែកុម្ភៈ នេះហើយ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News

0 comments:

Post a Comment